កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំកិច្ចប្រជុំស្តីពី ការចងក្រងបណ្តុំអាជីវកម្ម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង សំរាប់បណ្តុំអាជីវកម្មបង្គាក្រៀម នៅឃុំថ្មស ស្រុកបូទុមសាគរ ដែលកិច្ចប្រជុំបង្កើតបណ្តុំនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាថ្នាក់ដឹកនាំអនុកម្មវិធី ASPIRE ប្រចាំខេត្តកោះកុង និងចូលរួមរៀបចំសម្របសម្រួលដោយក្រុម ទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត និងប្រចាំស្រុកគោលដៅ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ព្រមទាំងអញ្ជើញចូលរួមពីអាជ្ញាធរឃុំ លោកមេភូមិ កសិករ ផលិត អ្នកលក់ធាតុចូល និងអ្នកទទួលទិញ រួមមាន៖ បណ្តុំអាជីវកម្មកែច្នៃបង្គារ នៅឃុំថ្មស ស្រុកបូទុមសាគរ មានអ្នកចូលរួមចំនួន ៣៧ នាក់ ស្រី 0៩ នាក់។ មានអ្នកស្ម័គ្រចិត្តចូលរួមបណ្តុំចំនួន ៣២ នាក់ ស្រី ០៨នាក់ ជ្រើសរើសគណកម្មការបាន ០៣ រូប គឺ លោក ប៊ុន ធឿន ជាប្រធាន លោក កាន់ វុទ្ធាន ជាអនុប្រធាន និងលោក យី ភីរៈ ជារដ្ឋបាល និងហិរញ្ញិក។









