/ / /

លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ និងជាប្រធានក្រុមការងារព័ត៌មានវិទ្យាថ្នាក់ស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំព័ត៌មានវិទ្យាក្នុងស្រុកគិរីសាគរ

លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ និងជាប្រធានក្រុមការងារព័ត៌មានវិទ្យាថ្នាក់ស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំព័ត៌មានវិទ្យាក្នុងស្រុកគិរីសាគរ ដោយមានអញ្ជើញជាគណៈអធិបតីភាពពីលោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក ព្រមទាំងការអញ្ជើញចូលរួមពីលោកមេឃុំភ្ញីមាស ក្រុមប្រឹក្សាឃុំកោះស្ដេច ស្មៀនឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ លោក លោកស្រីប្រធានការិយាល័យនៃរដ្ឋបាលស្រុក លោកនាយក នាយិកាសាលាទូទាំងស្រុក លោកស្រីប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ លោកប្រធានប៉ុស្ដិ៍សុខភាពភ្ញីមាស និងអ្នកទទួលបន្ទុកព័ត៌មានវិទ្យាតាមបណ្ដាអង្គភាព។នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។

ក្នុងនោះដែរលោកសាយ ង៉ែត អភិបាលរងស្រុក បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យព័ត៌មានវិទ្យា និងបណ្តាញសង្គម ខណៈដែលបច្ចុប្បន្នព័ត៌មានក្លែងក្លាយអាចបង្កឱ្យមានភាពវឹកវរ និងការយល់ច្រឡំក្នុងចំណោមសាធារណជន។ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព លោកអភិបាលរងស្រុក បានផ្តល់មតិណែនាំដូចខាងក្រោម÷

គ្រប់អង្គភាពត្រូវសហការជិតស្និទ្ធជាមួយ «ក្រុមការងារព័ត៌មានវិទ្យាស្រុក» ដើម្បីផលិត និងផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿន និងទាន់សភាពការណ៍ ។
មន្ត្រីព័ត៌មានត្រូវយល់ដឹងស៊ីជម្រៅអំពីច្បាប់ និងគោល នយោបាយរាជរដ្ឋាភិបាល ដើម្បីធ្វើជាមូលដ្ឋានក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវជូនពលរដ្ឋ។

ថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន បង្កើនការលើកទឹកចិត្ត និងបំពាក់សម្ភារចាំបាច់ ដើម្បីធានាគុណភាពនៃការផលិតព័ត៌មាន។

មន្ត្រីរាជការគ្រប់ផ្នែកត្រូវផ្តល់ទិន្នន័យជាក់ស្តែង និងទាន់ពេលវេលា ជូនមន្ត្រីព័ត៌មាន ដើម្បីកសាងខ្លឹមសារព័ត៌មានដែលមានជម្រៅ និងមានទម្ងន់មុននឹងបញ្ជូនទៅកាន់សាធារណជន។

ជាចុងក្រោយ លោកអភិបាលរងស្រុកក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ មន្ត្រីបង្គោលព័ត៌មានក្រុមការងារព័ត៌មានស្រុក ឃុំ នឹងគ្រប់អង្គភាពពាក់ពន្ធ័ក្នុងស្រុក ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ព្រមទាំងបានបណ្តុះស្មារតីឱ្យរួមគ្នាបន្តពង្រឹងកិច្ចសហការនេះឱ្យកាន់តែ ល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងយុគ្គសម័យឌីជីថល ៕

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/08/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • ហេង គីមឆន/
    24/08/2026

    លោកឧត្ដមសេនីយ៍ត្រី​ ស៊ុន​ ឃៀម ស្នងការ​រង​ ផែនការ​ងារ​សេនាធិការ​​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ ស្នងការ ដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង លោកអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងស្រែអំបិល រួមជាមួយមន្ត្រីទទួលបន្ទុកការងារបុគ្គលិក មន្ទីរសុខាភិបាល ១រូប បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ) និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចាត់តាំង មេភូមិទាំងបី សហការជាមួយតំណាងក្រុមហ៊ុនសិប្បកម្មផលិតម្សៅរុក្ខជាតិ និងសរីរាង្គ មរកតពេជ្រ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/08/2026

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ចូលរួមពិធី​គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី