រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទក្រហមស្រុកគិរីសាគរបានចុះចុះសួរសុខទុក្ខ​ និងចែកអំណោយដល់គ្រួសារក្រីក្រ​ និងរងគ្រោះដោយសារខ្យល់កន្រ្តាក់នៅឃុំព្រែកខ្សាច់

ថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០២០ ក្រោយការយកចិត្តទុកដាក់ពីលោកអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក ចាត់តាំង​ លោក​ ទូន​ ឪទី​ នាយករងរដ្ឋបាកស្រុក ព្រមទាំងមានការចូលរួមពីលោកឡុញ ឃន លោក រ៉ូវ រតនៈសម្បត្តិ និងលោក ជួន សំអាត សមាជិកក្រុមប្រឹក្សាស្រុក នាំយកអំណោយ ចូលរួមជាមួយក្រុមការងារកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៣៥ គ្រួសារ និងក្រុមគ្រួសារស្ត្រីដែលសម្រាលកូនរួច ស្លាប់ នៅភូមិយាយសែន ។

អត្ថបទទាក់ទង