លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៣៨ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាស្រុក ស្មៀនឃុំ លោកមេភូមិ អនុ សមាជិកភូមិទាំង៤ លោកស្រីតំណាងនាយប៉ុស្តិ៍ លោកនាយកបឋមសិក្សាទាំងបី សរុប ២១នាក់ ស្រី៣នាក់
ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ
២. ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន
៤. ពិភាក្សា អនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៥
៥.ពិនិត្យ អនុម័តគ្រួសារក្រីក្រតាមការស្នើសុំ
៦.ពិភាក្សា និងអនុម័តរបាយការណ៍អាហារូបត្ថម្ភប្រចាំខែកក្កដា ឆ្នាំ២០២៥
៧. បញ្ហាផ្សេងៗ
-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-ការអនុវត្តការងារតាមបណ្ដាអង្គភាពក្នុងមូលដ្ឋានឃុំ
៨. បូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ។
ប្រភព:រដ្ឋបាលឃុំតានូន
———————————————
ថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥
វេលាម៉ោង២:០០នាទីរសៀល







