នៅព្រឹកថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
លោក អាង ទី មេឃុំជីខក្រោម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់លិខិតសរសើរជូនប្រជាការពារភូមិចំនួន ៧២ នាក់ (ទាំង៦ភូមិ) ក្រោមអធិបតីភាព លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល នៅសាលប្រជុំសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។




















































