នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអនុញ្ញាតឱ្យក្រុមការងារតំណាងអង្គការ CATHOLIC RELlFE SERVICE (CRS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងតម្រូវការទទួលបានការអប់រំ របស់កុមារនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សានៅសហគមន៍ ក្នុងខេត្តកោះកុង។