លោកជំទាវ សរ ស៊ីមអ៉ីម និងលោកជំទាវ ឈី វ៉ា អនុប្រធានសមាគមនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការបែងចែកក្រុមការងារ និងកំណត់កាលបរិច្ឆេទ ចុះជ្រើសរើសក្រុមគោលដៅ(ស្ដ្រីទីទ័លក្រ ស្ដ្រីមេម៉ាយ ចាស់ជរា និងជនមានពិការភាព) ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព តាមរយៈការជម្រុញការដាំដុះដំណាំ កសិកម្ម នៅតំបន់កូនកុក ស្រុកគីរីសាគរ និង ស្រុកស្រែអំបិល។