/ / /

ក្រោយពីទទួលបានរបាយការណ៍ស្នើសុំជួសជុលផ្ទះ ០១ខ្នង ជូនគ្រួសារស្ត្រីមេម៉ាយជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ របស់អាជ្ញាធរឃុំថ្មស តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ ដឹកនាំដោយ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខា រួមជាមួយអាជ្ញាធរឃុំថ្មស បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងផ្ទះគ្រួសារស្ត្រីមេម៉ាយ ឈ្មោះ ប្រាង ទឹម អាយុ៥៥ឆ្នាំ មានកូនស្រី៣នាក់ ក្នុងបន្ទុកគ្រួសារ

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃព្រហ្បត្តិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីទទួលបានរបាយការណ៍ស្នើសុំជួសជុលផ្ទះ ០១ខ្នង ជូនគ្រួសារស្ត្រីមេម៉ាយជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ របស់អាជ្ញាធរឃុំថ្មស តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ ដឹកនាំដោយ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មាធិការអនុសាខា រួមជាមួយអាជ្ញាធរឃុំថ្មស បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងផ្ទះគ្រួសារស្ត្រីមេម៉ាយ ឈ្មោះ ប្រាង ទឹម អាយុ៥៥ឆ្នាំ មានកូនស្រី៣នាក់ ក្នុងបន្ទុកគ្រួសារ ប្រកបមុខរបរលក់នំ តិចតួចដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលផ្ទះរបស់គាត់មានសភាពចាស់ទ្រុឌទ្រោម ពុំមានលទ្ធភាពក្នុងការជួសជុល ងាយនឹងប្រឈមនឹងគ្រោះថ្នាក់ដួលរលំនៅថ្ងៃណាមួយ ដូចនេះក្រុមការងារបានចុះទៅពិនិត្យ ដើម្បីសិក្សាប៉ាន់ប្រមាណត្រៀមជួសជុលឡើងថ្មី ជូនគ្រួសារពួកគាត់។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រគល់សម្ភារប្រើប្រាស់មួយចំនួន ជូនដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដើម្បីបែងចែកជូនបន្ត ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរបង្អែកស្រុកស្រែអំបិល

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/08/2026

    លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ និងជាប្រធានក្រុមការងារព័ត៌មានវិទ្យាថ្នាក់ស្រុក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការរៀបចំព័ត៌មានវិទ្យាក្នុងស្រុកគិរីសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/08/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • ហេង គីមឆន/
    24/08/2026

    លោកឧត្ដមសេនីយ៍ត្រី​ ស៊ុន​ ឃៀម ស្នងការ​រង​ ផែនការ​ងារ​សេនាធិការ​​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ ស្នងការ ដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកគិរីសាគរ/
    24/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង លោកអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងស្រែអំបិល រួមជាមួយមន្ត្រីទទួលបន្ទុកការងារបុគ្គលិក មន្ទីរសុខាភិបាល ១រូប បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រងរដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ) និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។