រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យូ​ មី​ សមាជិកក្រុមប្រឹក្សា បានដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី១៤ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

នៅព្រឹកថ្ងៃសុក្រ ១១​ កេីត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី : លោក យូ​ មី​ សមាជិកក្រុមប្រឹក្សា បានដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី១៤​ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទដេីម្បីពិនិត្យ​ និងអនុម័តរបៀបវារ:ដូចខាងក្រោម
១/.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលេីកទី១៣ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
២/.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ សម្រាប់ខែកក្កដា ឆ្នាំ២០២០។
៣/.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
៤/.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី-បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងសង្កាត់ទាំងបី សម្រាប់ខែ កក្កដា ឆ្នាំ២០២០។
៥/.បញ្ហារផ្សេងៗ។
ទីកន្លែង : សាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង