/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំណល់រឹង នៅរដ្ឋបាលក្រុងខេមរភូមិន្ទ។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំណល់រឹង នៅរដ្ឋបាលក្រុងខេមរភូមិន្ទ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយដែលបានចុះមកជួបក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការយើងផ្ទាល់ នៅមូលដ្ឋាន និងសូមពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកជំទាវអភិបាលខេត្ត សម្តែងនូវការកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលក្រុង នាពេលកន្លងមក និងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់ លោក លោកស្រី ដែលបានមកចូលរួមកិច្ចប្រជុំពិភាក្សា និងជំរុញការកសាងផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននាថ្ងៃនេះ។
ដោយឡែកក្រោយពីបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះរួចមក ខ្ញុំសូមដាក់ចេញនូវវិធានការ និងផែនការបន្ទាប់ ដែលរដ្ឋបាលនីមួយៗត្រូវបន្តអនុវត្ត ដូចខាងក្រោម៖
១.ត្រូវរៀបចំផែនការគ្រប់គ្រងបរិស្ថានដោយឡែក និង/ឬ ផែនការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយរួមបញ្ចូលទាំងអង្គការ សមាគម សហគមន៍ វិស័យឯកជន និងប្រជាពលរដ្ឋនៅមូលដ្ឋាន
២.រៀបចំតាក់តែង និងដាក់ចេញនូវដីកាស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន តាមនីតិវិធីដែលមានជាធរមាន ដើម្បីជំរុញការផ្សព្វផ្សាយ និងអនុវត្តដល់ប្រជាពលរដ្ឋ
៣.រៀបចំគម្រោងទីលានទុកដាក់សំរាមឱ្យបានសមស្រប
៤.ជំរុញឱ្យមានសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមតាមបែបសហគមន៍ ឬសហការស្វែងរកក្រុមហ៊ុនដៃគូឯកជននានា។
៥.ត្រូវបន្តរៀបចំឱ្យមានយុទ្ធនាការរើសសំរាមទីប្រជុំជនប្រចាំខែ ឬត្រីមាស និងផ្សព្វផ្សាយបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ គ្រប់មូលដ្ឋានឃុំ ក្នុងកំឡុងពេលយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩
៦.ត្រូវរៀបចំឱ្យមានការដាក់ធុងសំរាម តាមទីប្រជុំជន ផ្ទះប្រជាពលរដ្ឋ វត្តអារាម និងតំបន់ទេសចរណ៍។ល។

រដ្ឋបាលខេត្ត និងក្រុមការងារលេខាធិការដ្ឋាន គ.អ.ឆ.ក. (គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង) ដែលមានខ្ញុំជាប្រធាន នឹងជួយនូវបច្ចេកទេស សម្រាប់ការរៀបចំផែនការ ដីកា និងសកម្មភាពចាំបាច់ផ្សេងទៀត ដើម្បីឱ្យការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅខេត្តយើង មានយន្តការច្បាស់លាស់ ចូលរួមចំណែកក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាត់បន្ថយសំរាម ក្នុងសមុទ្រ (Marine Debris Initiative) ដែលបានដាក់ចេញឱ្យអនុវត្តកាលពីកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៃបណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព របស់អង្គការ PEMSEA នៅទីក្រុងសែមិន ប្រទេសចិន។ ជាមួយគ្នានេះ ការងារព័ត៌មាន ក៏ជាការងារសំខាន់ផងដែរ ដែលក្រុមការងារបានអនុវត្តនាពេលកន្លងមកពិត ជាទទួលបានលទ្ធផលល្អ ដោយបានផ្សព្វផ្សាយតាមរយៈគេហទំព័រ និងហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង ខ្ញុំសូមអោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអនុវត្តបន្តទៀតកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/08/2026

    ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណ:អភិបាលក្រុង និងមន្រ្តី នៃរដ្ឋបាលក្រុង បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/08/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    24/08/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    23/08/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    23/08/2026

    គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ បានសហការជាមួយអាជ្ញាធរឃុំទួលគគីរ ដាំកូនឈើប្រភេទក្រញ៉ូងចំនួន ១៨០ដើម តាមបណ្តោយផ្លូវក្នុងភូមិកោះចាក

  • មន្ទីរបរិស្ថាន/
    23/08/2026

    លោក ហេង ផៃរ៉ាត់ នាយករងប្រចាំស្នាក់ការឧទ្យានុរក្ស ដែនជម្រកសត្វព្រៃពាមក្រសោប បានសហការជាមួយអាជ្ញាធរឃុំពាមក្រសោប តំណាងក្រុមហ៊ុន ខ្លាយម៉េត ផ្លាស គណៈកម្មការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងសមាជិកសហគមន៍ ដើម្បីរៀបចំធ្វើរនាំងត្រងសំរាមកុំឱ្យហូរចូលក្នុងតំបន់