លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញមន្ទីរ ដោយធ្វើការសហការជាមួយមន្រ្តីរបស់រដ្ឋបាលខេត្ត និងមន្ត្រីរបស់រដ្ឋបាលស្រុក បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈចំនួន ០៥មូលដ្ឋាន ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់របស់ស្ថានីយចំនួន ៤៨ដៃ មានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន និងចំនួន ០២ដៃទៀត ជាដៃខូច ត្រូវបានម្ចាស់ដេប៉ូ ស្នើសុំអនុញ្ញាតឈប់ប្រើប្រាស់។
——–@@@——-
ថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥












