រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដឹកនាំកិច្ចប្រជុំដោយ លោក យ៉ង់ យុិន សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយករដ្ឋបាល នាយករងរដ្ឋបាល ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ សមាគមរាជសីហ៍សាខាខេត្តកោះកុង និងសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តសាខាខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង
………………………….
ថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។










