លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោក កែវ សុខ មេឃុំស្រែអំបិល អញ្ជើញចូលរួមពិធីចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដី នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សម្រាប់ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) រាជធានីភ្នំពេញ។
……………………
ថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។









