លោក ទី យោង មេឃុំដងពែង និងជាប្រធានគណៈកម្មការលទ្ធកម្មឃុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៥ សាងសង់ផ្លូវក្រួសក្រហមចំនួន:០២ខ្សែ ប្រវែង៦៦៧០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ លូភ្លោះ០៦កន្លែង
-ខ្សែទី០១ សាងសង់ផ្លូវក្រួសក្រហម ០១ខ្សែ ប្រវែង៥១២០ ម៉ែត្រ ទទឹងប្រវែង០៦ ម៉ែត្រ ដីស០,៣០ ម៉ែត្រ កម្រាស់ក្រួស ០,១៥ ម៉ែត្រ ជំរាលជើងទេម្ខាង០១ម៉ែត្រ ប្រឡាយអមសងខាងផ្លូវ០១ម៉ែត្រ លូមូលភ្លោះ០៤ កន្លែង អង្គត់ផ្ចិត០១ម៉ែត្រ ប្រវែង០,៧ ម៉ែត្រ
-ខ្សែទី០២ សាងសង់ផ្លូវក្រួសក្រហម ០១ខ្សែ ប្រវែង១៥៥០ ម៉ែត្រ ទទឹងប្រវែង០៦ ម៉ែត្រ ដីស០,៣០ ម៉ែត្រ កម្រាស់ក្រួស ០,១៥ ម៉ែត្រ ជំរាលជើងទេម្ខាង០១ម៉ែត្រ ប្រឡាយអមសងខាងផ្លូវ០១ម៉ែត្រ លូមូលភ្លោះ០២ កន្លែង អង្គត់ផ្ចិត០១ម៉ែត្រ ប្រវែង០,៧ ម៉ែត្រ និងដាក់ស្លាកសញ្ញាគម្រោង១កន្លែងនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមជាគណៈអធិបតីពី
១,លោកស្រី ជីប ស្រីទូច ប្រធានការិយាល័យផែកការគាំទ្រមូលនិធីឃុំសង្កាត់ ស្រុកស្រែអំបិល
២,លោក ប៉ុល ណារ៉េត ប្រធានការិយាល័យវិនិយោគសាលាខេត្តកោះកុង
និងមានការអញ្ជើញចូលរួមពីលោក លោកស្រី គណៈកម្មការលទ្ធកម្មឃុំ លោក លោកស្រី មេភូមិ អនុភូមិ សមាជិក ភូមិព្រះអង្គកែវ ,លោក លោកស្រី ប្រធាន អនុប្រធាន និងតំណាងក្រុមហ៊ុន
លោក លោកស្រី ភ្នាក់ងារសារព័ត៍មាន
បង ប្អូន ប្រជាពលរដ្ឋអ្នកទទួលផលគម្រោងផងដែរ។
………………………..
នៅសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។










