នៅរសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥
លោកស្រី ទិត ជិ ជំទប់ទី២ឃុំ និងជាអនុប្រធាន គ ក ន ក ឃុំ តំណាងលោក អាង ទី មេឃុំ និងជាប្រធាន គ ក ន ក ឃុំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំជីខក្រោម។
សមាសភាពអញ្ជើញចូលរួម
១-លោកស្រី ណុប ប៊ុនណារី ប្រធាន គ ក ស ក ស្រុកស្រែអំបិល
២-លោកស្រី ជា រដ្ឋា អនុប្រធាន គ ក ស ក ស្រុកស្រែអំបិល
៣-លោក លោកស្រី សមាជិក សមាជិកា គ ក ន ក ឃុំ ១១រូប ស្រីចំនួន ៧រូប
៤-ក្រុមទ្រទ្រង់សុខភាពភូមិចំនួន១០រូប ស្រី១០រូប
សរុបរួមចំនួន ២៣ រូប ស្រី១៨ រូប។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។












