នៅសាលាឃុំឫស្សីជ្រុំបានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៣៦អាណត្ដិទី៥ ប្រចាំខែមិថុនា ឆ្នាំ២០២៥
ក្រោមអធិបតីភាពលោក ផង់ សុផាន់ណា ប្រធានក្រុមប្រឹក្សាឃុំឫស្សីជ្រុំ និងជាមេឃុំឫស្សីជ្រុំ។
សមាសភាពចូលរួម
សមាជិកសមាជិកាក្រុមប្រឹក្សាឃុំចំនួន ៥រូបស្រី១រូប
អ្នកចូលរួមផ្សេងៗមាន ស្មៀនឃុំ ជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុ មេភូមិទាំង២ អនុភូមិ និងសមាជិកភូមិ ។
អ្នកចូលរួមសរុប: ១៦ រូប ស្រី ០៣រូប ។
របៀបវារៈកិច្ចប្រជុំ
១/ អនុម័តកំណត់ហេតុប្រជុំលើកមុនជាប់ប្រជុំលើកនេះ
២/ អនុម័តរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលឃុំឫស្សីជ្រុំ។
៣/បញ្ហាផ្សេងៗ
៤/លើកទិសដៅបន្ត:
១.ប្រជុំទៀងទាត់ប្រចាំខែ
២.ពង្រឹងនិងផ្សព្វផ្សាយគោលនយោបាយភូមិឃុំសុវត្ថិភាព
ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥
June 24, 2025
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។









