/ / /

ថ្នាក់ដឹកនាំ មន្ទីរព័ត៌មានខេត្តកោះកុង អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសឱ្យប្រើប្រាសរដ្ឋធម្មនុញ្ញ

ថ្នាក់ដឹកនាំ មន្ទីរព័ត៌មានខេត្តកោះកុង អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសឱ្យប្រើប្រាសរដ្ឋធម្មនុញ្ញ ÷

លោក​ មុំ​ ម៉ាលី​កា​ ប្រធាន​មន្ទីរព័ត៌មានខេត្តកោះកុង​ នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា​ ឆ្នាំ២០២៦ អញ្ជើញ​ចូលរួម​ពិធិ​ខួបលើកទី ៣៣ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ(២៤ កញ្ញា ១៩៩៣- ២៤ កញ្ញា ២០២៦ នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈេង សុវណ្ណដា អភិបាលស្ដីទីខេត្តកោះកុង

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ដែលកំណត់នូវគោលការណ៍ជាមូលដ្ឋានសម្រាប់ការរៀបចំ និងដំណើរការរបស់រដ្ឋ ព្រមទាំងការធានាសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការចូលរួមគោរពរដ្ឋធម្មនុញ្ញ មិនត្រឹមជាពិធីរំលឹកតាមប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីគោរពច្បាប់ និងការទទួលខុសត្រូវរួមក្នុងការថែរក្សាគោលការណ៍នៃនីតិរដ្ឋ។

សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សា និងអភិបាល នៃគណៈអភិបាលក្រុង-ស្រុក មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមយុវជនយ៉ាងច្រើនកុះករ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/09/2026

    រដ្ឋបាលស្រុកស្រែអំបិល រៀបចំពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប៣៣ឆ្នាំ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល

  • ហេង គីមឆន/
    24/09/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុង“សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

  • ហេង គីមឆន/
    24/09/2026

    រដ្ឋបាលខេត្តកោះកុង បានរៀបចំអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣៣ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៦)

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/09/2026

    លោកស្រី អ៊ិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/09/2026

    លោកពេជ្រ សិលា អភិបាលរង តំណាងលោកអភិបាលនៃគណ:អភិបាលស្រុកបូទុមសាគរ ចូលរួមក្នុងសិក្ខា សាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/09/2026

    លោក តុង យ៉ាវ អភិបាលរងស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តកោះកុង