/ / /

លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានសហការជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន កោះកុង ផ្លេនថេសិន ខមភេនី លីមីធីត ដែលមានទីតាំងស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងករណីដែលក្រុមហ៊ុនបានរាយការណ៍មកការិយាល័យជំនាញពាក់ព័ន្ធនឹងមានការធ្វើក្រោល គោ ក្របី ក្នុងដីក្រុមហ៊ុន

លោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានសហការជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច របស់ក្រុមហ៊ុន កោះកុង ផ្លេនថេសិន ខមភេនី លីមីធីត ដែលមានទីតាំងស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ ក្នុងករណីដែលក្រុមហ៊ុនបានរាយការណ៍មកការិយាល័យជំនាញពាក់ព័ន្ធមានការធ្វើក្រោល គោ ក្របី ក្នុងដីក្រុមហ៊ុនខាងលើ។ បើតាមសាកសួរបុគ្គលិកក្រុមហ៊ុន និងចុះពិត្យមើលជាក់ស្តែង គឺមានប្រជាពលរដ្ឋបានធ្វើក្រោល គោ ក្របី នៅក្នុងដីក្រុមហ៊ុនពិតប្រាកដមែន ដែលមានចំនួន ១៥ខ្នង មានដំបូលប្រក់ស័ង្កសី របងឈើរបា និងបន្លាលួស និងមានរោងខ្លះបានបំពាក់ Camara ទៀតផង មានទំហំចាប់ពី 4m*5mដល់ 6m*10m។

ក្នុងនោះដែរក្រុមហ៊ុនក៏ធ្លាប់បានធ្វើលិខិតជូនដំណឹងដល់អាជ្ញាធរឃុំជីផាតផងដែរដើម្បីឲ្យអាជ្ញាធរឃុំណែនាំប្រជាពលរដ្ឋធ្វើកិច្ចសន្យារុះរើ និងបានកំណត់ទុករយៈពេល​ ០២សប្តាហ៍ តែមកដល់ពេលនេះនៅមិនទាន់មានក្រោល គោ ក្របី មួយណាបានរុះរើឡើយទេ។​ ចំពោះចំណាត់ការបន្ត ក្រុមហ៊ុនថានឹងសុំជួបជាមួយអាជ្ញាធរឃុំម្តងទៀត បើនៅតែមិនទាន់រុះរើ ក្រុមហ៊ុននិងសហការជាមួយក្រុមការងារមន្ទីរ និងអាជ្ញាធរឃុំនឹងរុះរើដោយផ្ទាល់។

ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាបាល់ទាត់ខេត្តកោះកុង ដែលត្រៀមចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២០

  • ហេង គីមឆន/
    26/07/2026

    លោក ទៀ សុរៈឆ័យ និងលោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ នៅវត្តអម្ពវ័ន ស្ថិតនៅភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    26/07/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមគ្រួសារ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់ក្មួយៗកុមារកំព្រា ចំនួន ១៦នាក់ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/07/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីសាលាស្រុក សហការជាមួយ មន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ផ្សព្វផ្សាយបទបញ្ជាលេខ:០២.បប របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្សព្វផ្សាយអប់រំសុខភាពស្តីពី ជំងឺគ្រុនឈាម បន្ទប់​សុខភាព តាមបណ្តាគ្រឹះស្ថានសិក្សា ស្ថិតនៅវិទ្យាល័យបុទុមសាគរ

  • ហេង គីមឆន/
    25/07/2026

    សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមកម្មវិធីប្រគេនទៀនព្រះវស្សា នៅតាមបណ្តាវត្តមួយចំនួន ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំទីតាំងសម្រាប់បដិសណ្ឋាកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត