ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក ឃឹម ច័ន្ទឌី អភិបាល នៃគណ:អភិបាលស្រុក បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ-១៩ ដោយការចូលរួមពី លោក លោកស្រី អភិបាលរង នាយក នាយករងរដ្ឋបាល មន្ត្រីមន្ទីរផែនការ និងសិត្ថិ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មេឃុំទាំងបី មេភូមិ និងស្មៀនឃុំ សរុបសមាសភាពចូលរួម ២៥ រូប ស្រី ៥ រូប។