រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៧​ អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥​ ​ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៧​ ​អាណត្ដិទី៤​ ក្រោមការដឹកនាំដោយលោក កាយ​ អួយ​ សមាជិកក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ​ ​ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែធ្នូ​ និងប្រចាំឆ្នាំ២០២៤ និងការងារមួយចំនួនទៀត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលស្រុកកោះកុង​

សមាសភាពអញ្ជេីញចូលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក​ នាយករង​រដ្ឋបាល​ អធិការ​ មេបញ្ជាការ​ នៃកងកម្លាំងទាំងបីប្រភេទ​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ អង្គភាព​ ចំណុះរដ្ឋបាលស្រុកកោះកុង​ រដ្ឋបាល​ឃុំទាំង៤​ នៃស្រុកកោះកុង​ នៅសាលប្រជុំសាលាស្រុកកោះកុង។

របៀបវារៈ​ នៃកិច្ចប្រជុំមានដូចខាងក្រោម​÷

១- មតិបើកកិច្ចប្រជុំរបស់ លោក កាយ មួយ ប្រធានអង្គប្រជុំ

២- ពិនិត្យកូរ៉ុមក្រុមប្រឹក្សាស្រុកចូលរួមកិច្ចប្រជុំ

៣- អនុម័តរបៀបវារៈ នៃកិច្ចប្រជុំ

៤- ឆ្លងពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង 

៥- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ - និងរបាយការណ៍ ប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកកោះកុង 

៦- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥

៧- ឆ្លងពិនិត្យ និងអនុម័តលើរបាយការណ៍ការអនុវត្តកិច្ចលទ្ធកម្មប្រចាំឆ្នាំ២០២៤

៨- ឆ្លងពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកា ប្រចាំឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋស្រុកកោះកុង

៩- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការថវិកាគណៈកម្មាធិពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារស្រុកកោះកុងប្រចាំឆ្នាំ២០២៥

១០-ឆ្លងពិនិត្យរបាយការណ៍ប្រចាំខែធ្នូ និងរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ស្រុកកោះកុង

១១- បញ្ហាផ្សេងៗ

១២- ជម្រាបជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់

១៣- បូកសរុបលទ្ធផលកិច្ចប្រជុំ និងមតិបិទកិច្ចប្រជុំ របស់លោកប្រធានអង្គប្រជុំ

អត្ថបទទាក់ទង