លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង និងក្រុមការងារ បានចងបដាផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែរចេញមកពីប្រទេសថៃវិលត្រលប់មកកម្ពុជាវិញ តាមច្រកចាំយាម ព្រំដែនកម្ពុជា-ថៃ ដែលមានបណងចង់រកការងារធ្វើនៅរោងចក្រដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន២ទីតាំងដែលមានដូចខាងក្រោមនេះ÷
+តំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ត្រូវការជ្រើសរើសកម្មករកម្មការិនីចំនួន២៧០០នាក់។ ប្រាក់ឈ្នួលចាប់ពី 300$ និងមានការលើកទឹកចិត្តផ្សេងទៀត។
📍ទីតាំងស្ថិតនៅ ភូមិនាងកុក ស្រុកមណ្ឌលសីមា ខេត្តកោះកុង
📞លេខទូរស័ព្ទ: ០១០ ២៣៦៦៥៥/០៩៦ ៩១៩១៩៩៨
+តំបន់សេដ្ឋកិច្ចពិសេសចេជាង ត្រូវការកំលាំងពលកម្មចំនួនជាង ៥,០០០នាក់។ ប្រាក់ឈ្នួលទាបបំផុត ចាប់ពី ៣០០$ មានកន្លែងស្នាក់នៅ និងរថយន្តរួមធ្វើដំណើរ។
📍 ទីតាំងស្ថិងក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង
📞 លេខទូរស័ព្ទ: ០១០ ២៣៦ ៦៥៥/០៩៦ ៩១៩១ ៩៩៨
=======✓✓=======
ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥



















