នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥
លោក អាង ទី ប្រធានក្រុមប្រឹក្សាឃុំជីខក្រោម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៦ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំជីខក្រោម។
សមាសភាពអញ្ជើញចូលរួមមាន:
លោក លោកស្រី សមាជិក សមាជិកា នៃក្រុមប្រឹក្សាឃុំ ចំនួន ៥ លើ ៥ រូប។
ក្រៅពីនេះ មានការអញ្ជើញចូលរួមពី ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ
ប៉ុស្តិ៍នគរបាលរដ្ឋបាលជីខក្រោម
កម្រងខ្សាច់ក្រហម
លោក លោកស្រី មេភូមិ អនុភូមិ សមាជិកភូមិ
សហគមន៍តំបន់ការពារធនធានធម្មជាតិតាបែន-ចំបក់
សហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង
និងមន្ត្រីកសិកម្មឃុំ សរុបរួមចំនួន ២៨ រូប ស្រី ៦រូប។









