ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដឹកដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យ បណ្ដុះបណ្ដាលអំពី ការអនុវត្តផ្ទាល់ វិធីសង្គ្រោះបឋម និងស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺដោយសុវត្ថិភាព ដល់មន្ត្រីមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ចំណុះការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង បន្ទាប់ពីបានបណ្ដុះបណ្ដាលផ្នែកទ្រឹស្ដីកាលពីម្សិលមិញនេះ។ ការបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព មន្ត្រីនៅតាមមណ្ឌលសុខភាព និងបុស្តិ៍សុខភាព ក្នុងការសង្គ្រោះបឋមដល់អ្នកជំងឺ និងការរៀបចំអ្នកជំងឺប្រកបដោយសុវត្ថិភាព មុនពេល និងកំឡុងពេលបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យ ។











