/ / /

«កិច្ចប្រជុំបូកសរុបរបាយការណ៍ នៃការស្រង់ទិន្នន័យដីធ្លីនៅតាមក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង»

«កិច្ចប្រជុំបូកសរុបរបាយការណ៍ នៃការស្រង់ទិន្នន័យដីធ្លីនៅតាមក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង»

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ជាមួយអនុក្រុមការងារក្រុង ស្រុកទាំង៧ ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ នៃការស្រង់ទិន្នន័យដីធ្លី នៅតាមក្រុង ស្រុកទាំង៧ ខេត្តកោះកុង ដែលបានរៀបចំនៅសាលាខេត្តកោះកុង ក្នុងគោលបំណង ដើម្បីស្រង់នូវទិន្នន័យរួម បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងដាក់ផែនការរួមបន្ទាប់ក្នុងការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    រដ្ឋបាលស្រុកស្រែអំបិល បានសហការណ៍ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង រៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ឃុំ សង្កាត់ លើការផ្តល់សេវាអត្រានុកូលដ្ឋាន និងប្រកាសសាខាសមាគមក្រុង ស្រុកទាំង៧  របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    20/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួម ក្នូងកិច្ចប្រជុំបូកសរុបលទ្ធការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។

  • ហេង គីមឆន/
    20/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត ទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានដឹកនាំមន្ត្រីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្ត ចុះត្រួតពិនិត្យលើការបង្វែរថវិកាចូលរដ្ឋវិញ នៅរដ្ឋបាលស្រុកស្រែអំបិល

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការជ្រើសរើសផលិតផលសក្កានុពល ខេត្តកោះកុង

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យដំណើរការសាងសង់ស្ពានឆ្លងព្រែក ១កន្លែង ប្រើប្រាស់មូលនិធិឃុំតាតៃក្រោម ឆ្នាំ២០២៥ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    20/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង