គណ:កម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ទាំងអស់មេត្តាជ្រាបថា ដើម្បីទប់ស្កាត់បទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានជាប់ធន់តាមអាយុកាលបច្ចេកទេសសាងសង់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានសម្រេចបង្កើតស្ថានីយជញ្ជីងអចល័តថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន ០១ កន្លែង មានឈ្មោះថា ស្ថានីយ បឹងឃុនឆាង ខេត្តកោះកុង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១០ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៩៥+៩៨០ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។








