រដ្ឋបាលស្រុកស្រែអំបិល ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ
យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ខេត្តកោះកុង សូមប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះ ចំណាត់ការដ៏ម៉ឺងម៉ាត់ និងគោលជំហរដ៏ច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ហានេះដាក់ ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។



