លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍភាពនៃអនុក្រឹត្យ ០១ អនក្រ.បក ស្ដីពីគោលការណ៍និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្ដូរ និងការបញ្ចប់មុខតំណែងនាយកនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលស្រុក លោកប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មន្រ្តីការិយាល័យ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥




