/ / /

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៣៧ ឆ្នាំទី៣ អាណត្តី៤ ប្រចាំខែ កក្កដា ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំអណ្តូងទឹក

#រដ្ឋបាលឃុំអណ្តូងទឹក 

#កិច្ចប្រជុំប្រចាំខែកក្កដា២០២០

២៣/កក្កដា/២០២០ (០៨:៣០ ព្រឹក)

………………………………………..

   រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៣៧ ឆ្នាំទី៣ អាណត្តី៤ ប្រចាំខែ កក្កដា ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំអណ្តូងទឹក  និងសមាសភាពចូលរួមមាន ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ឃុំ លោក លោកស្រីតំណាងអោយភូមិទាំង៧ (សរុប ១៥នាក់ ស្រី ០២ នាក់)។

***របៀបវារះនៃកិច្ចប្រជុំរួមមាន

១. ពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុខែមិថុនា

២. ពិនិត្យអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ

៣. ពិនិត្យការអនុវត្តភារះកិច្ចកន្លងមកត្រូវបំពេញក្នុងរបាយការណ៍

៤. ពិភាគ្សាទិសដៅការងារបន្ត

• ផ្សព្វផ្សាយបញ្ហាជម្ញឺកូវិត១៩បន្ត

• យកចិត្តទុកដាក់ពិនិត្យលើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការចេញបណ្ណ័ និងការអនុវត្តគោលនយោបាយដល់គ្រួសារក្រីក្រ

• ជម្រុញការចុះបញ្ជីរក្បាលដីសុំកាត់ឆ្វៀលចេញពីដីរដ្ឋ

៥.បញ្ហាផ្សេងៗ

• ភូមិត្រូវមានវិធានការទប់ស្កាត់ ការលែងគោ ក្របី ជៀសវាងការសុីបំផ្លាញដំណាំស្រូវ និងដំណាំផ្សេងៗ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

————————————————–

ថ្ងៃព្រហស្បតិ៍ ៣ កើត ខែស្រាពណ៍ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

July 23, 2020

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • ហេង គីមឆន/
    02/06/2026

    គណៈប្រតិភូសវនកម្មផ្ទៃក្នុង អញ្ជើញប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុងនៅពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    02/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយប្រទេសថៃ

  • រដ្ឋបាលស្រុកថ្មបាំង/
    02/06/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពីការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស

  • ហេង គីមឆន/
    02/06/2026

    ឧត្ដម​សេនីយ៍​ត្រី​ ពេជ្រ​ ស្រី​ពី​ ស្នងការ​រង​ខេត្តកោះកុង ទទួលផែនការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដឹកនាំ​ក្រុម​ការងារ​ អញ្ជើញ​ចូលរួមកម្មវិធី ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ (ការកេងប្រវញ័​ និងការជួញដូរមនុស្សតាមប្រពន្ធ័អនឡាញ)

  • មន្ទីររ៉ែ និងថាមពល/
    02/06/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងចុះពិនិត្យទីតាំងស្នើសុំវិនិយោគលើគម្រោងសាងសង់ស្ថានីយអគ្គិសនី EV