/ / /

រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ

វេលាម៉ោង ០៨:០០ នាទីព្រឹក រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំថ្មដូនពៅ ក្រោមអធិបតីភាពលោក សៀង ថន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ មានអ្នកអញ្ជើញចូលរួមដូចជា លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ស្មៀនឃុំ លោកមេប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ លោកនាយកសាលា អនុវិទ្យាល័យថ្មដូនពៅលោកនាយកសាលា បឋមសិក្សាថ្មដូនពៅ លោកនាយក សាលាបឋមសិក្សាភូមិកោះ បុគ្គលិកប៉ុស្ដិ៍សុខភាពឃុំថ្មដូនពៅ លោកមេភូមិ អនុភូមិ ទាំងពីភូមិនៃឃុំថ្មដូនពៅ និងមន្ត្រីកិច្ចសន្យា របស់រដ្ឋបាលឃុំ សរុបចំនួន ១៧នាក់ ស្រី ០៣នាក់ នៅសាលាឃុំថ្មដូនពៅ ។

 • អង្គប្រជុំបានអនុម័តលើរបៀបវារៈ សម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៣៦ មានដូច ខាងក្រោម៖

 ១. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុអង្គប្រជុំលើកទី៣៥ របស់ក្រុមប្រឹក្សាឃុំ អានដោយ លោកស្រី មៀច ប៉ីញ សមាជិកក្រុមប្រឹក្សាឃុំ ។

 ២. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងាររបស់រដ្ឋបាលឃុំ ថ្មដូនពៅ ប្រចាំខែឧសភាឆ្នាំ២០២៥ អានដោយ លោក ជៃ ឌឿ ជំនួយការរដ្ឋបាលឃុំ

 ៣. ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាឃុំ ដឹកនាំពិភាក្សាដោយ លោកសៀង ថន ប្រធានក្រុមប្រឹក្សាឃុំ

 ៤. បញ្ហាផ្សេងៗ

ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ 

June,02,2025         

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត