លោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុកថ្មបាំង និងជាប្រធានអង្គប្រជុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី១ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ផេង ផល អភិបាលស្ដីទីស្រុក លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្ដីទី លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មន្រ្តីការិយាល័យ កងកម្លាំងទាំងបី លោកនាយកឧទ្យានុរក្ស លោកមេឃុំ ជំទប់ឃុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥



















