លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ត្រា និងលក្ខន្តិកៈសហគមន៍អិលឌីស៊ី និងការពិគ្រោះយោបល់ស្តីពីសេចក្តីណែនាំនិងនិតិវិធី សម្រាប់ដំណើរការសហគមន៍ ដោយមានការអញ្ជើញចូលរួមពី លោក លាស់ ប៉ូលីវណ្ណ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកមេឃុំដងពែង មេភូមិ អនុភូមិ ពោធិបឹង បាក់អង្រុត និងសមាជិកគណៈកម្មាធិការអិលឌីសុីដងពែង ដែលប្រព្រឹត្តទៅនៅសាលាឃុំដងពែង
…………………..
ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។





