/ / /

ពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី អបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩ នៅស្រុកកោះកុង ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ អង្គភាព និងលោក អភិបាលក្រុង លោកអភិបាលស្រុក លោកស្រី អភិបាលរងស្រុក មន្ត្រីរាជការជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស។

អក្ខរកម្មផ្សារភ្ជាប់ នឹងជំនាញមុខរបរ ដែលជាចក្ខុវិស័យអភិវឌ្ឍប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់់មធ្យោបាយប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងសុខដុមជីវិតបុគ្គល និងសង្គម។ ទស្សនាទាន មិនសំដៅត្រឹមតែការរៀនអក្សរ និងលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានគិតគូរដល់ឱកាស សម្រាប់យុវជនយើងទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញមុខរបរ និងនវានុវត្តន៍ គ្រប់ផ្នែក គ្រប់វិស័យ ជាពិសេស អក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    23/04/2026

    កិច្ចប្រជុំគណ: អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមេសា ឆ្នាំ២០២៦

  • ហេង គីមឆន/
    23/04/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល និងលោក លី បុរិន្ទ ប្រធានការិយាល័យ បានដឹកនាំមន្រ្តីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង «ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែង» នៅអនុវិទ្យាល័យ ដងទង់ និងអនុវិទ្យាល័យ សម្ដេច ជា ស៊ីម ស្មាច់មានជ័យ

  • ហេង គីមឆន/
    23/04/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី ZOOM

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    23/04/2026

    កិច្ចប្រជុំក្រុមការងារ រៀបចំឯកសារស្នើសូមវិញ្ញាបនបត្រលុបបំបាត់ជំងឺគ្រុនចាញ់ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង​

  • ហេង គីមឆន/
    23/04/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកោះកុង

  • ហេង គីមឆន/
    23/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាន​អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារដងទង់