18/07/2020 (02:00 pm)
.............................................
ក្រោយពីមានការសំណូមពីប្រជាពលរដ្ឋ ក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានចាត់អោយមន្ទីរសាធារណៈការ និងដឹកជញ្ជួនខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុកបូទុមសាគរ ចុះធ្វើការបើកការដ្ឋានជួសជុលផ្លូវធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋប្រវែង២៥គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីចំណុចផ្លូវបំបែកផ្សារកុងសារ ទៅឃុំតានូន ដើម្បីងាយស្រួលធ្វើដំណើរ និងការដឹកជញ្ជួនកសិផលនារដូវវស្សាខាងមុខនេះ ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវចំនួន១៥នាក់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.............................................
ថ្ងៃសៅរ៍ ១៣ រោច ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០
July 18, 2020