លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការលើកផែនការថវិកា និងស្វែងរកការគាំទ្រ នៅកម្រិតបឋមសិក្សានៅក្នុងស្រុកស្រែអំបិល ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុកស្រែអំបិល លោកប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោក លោកស្រី អនុប្រធាន អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ (MPC) អង្គការសកម្មភាពដៃគូដើម្បីអភិវឌ្ឍន៍សហគមន៍ (PIDA) ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
……………………
ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធ សករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥








