វេលាម៉ោង ០៧:៣០ នាទីព្រឹក លោក វ៉ាន់ សុផុន ជំទប់ទី១ឃជីផាត តំណាងលោក ម៉ឹង សុភា មេឃុំជីផាត និងលោក ថា គន្ធា ជំនួយការរដ្ឋបាលឃុំ បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ក្រោមគណៈអធិបតីភាពលោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុក និងលោក ឈឺន ភស្ដារ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង ។ ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥




