/ / /

ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការខេត្តកោះកុង។

ក្នុងឱកាសនេះដែរ លោកជំទាវ អភិបាលខេត្ត សូមអោយមន្ត្រីរាជការ ដែលបានតែងតាំង ចូលកាន់មុខតំណែងថ្មីនាពេលនេះ ពិតជាយកនូវបទពិសោធន៍ល្អៗ និងសមត្ថភាពពិត មកបំពេញការងារបានល្អប្រសើរ ដោយស្របតាមច្បាប់ លិខិតបទដ្ឋាននានាជាធរមាន ព្រមទាំងចូលរួមអភិវឌ្ឍន៍អង្គភាព និងមូលដ្ឋានអោយបានរីកចម្រើនលើគ្រប់វិស័យ ជាមួយនិងការទទួលខុសត្រូវលើមុខតំណែងថ្មី ខ្ញុំសង្ឃឹមថា លោក លោកស្រី ខិតខំបំពេញការងារ ដែលថ្នាក់លើប្រគល់ជូនដោយមិនរុញរា មិនគិតពីការនឿយហត់ឡើយ ប្រើប្រាស់នូវចំណេះដឹងឲ្យអស់លទ្ធភាព ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងពង្រីកកិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ច សំដៅលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដោយផ្អែកលើគោលការណ៍ប្រសិទ្ធភាព ប្រសិទ្ធផល ពិគ្រោះយោបល់ តម្លាភាព គណនេយ្យភាព សមធម៌ និងយុត្តិធម៌។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    29/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ វត្តពោធិគិរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថិតនៅភូមិវត្តកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/07/2026

    លោក សាង ប៊ុនស៊ាន លោក សុខ ចេង សមាជិក​ក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ខាន់ សុភាន់ នាយករដ្ឋបាលស្រុកគិរីសាគរ បានដឹកនាំមន្រ្ដីរាជការជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្ដគិរីមរកត៌(វត្តព្រែកខ្សាច់)

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/07/2026

    តាមការណែនាំពីលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ លោក សាយ ង៉ែត អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក ឃុំ នឹងកង័កម្លាំងចុះពិនិត្យមើលពីស្ថានភាពធាតុអាកាសទូទាំងស្រុកគិរីសាគរដោយសារមានភ្លៀងធ្លាក់ខ្លាំង មានរលក លាយឡំខ្យល់កន្រ្ដាក់ ព្រមទាំងបានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយត្ន័ថែរក្សាទ្រព្យសម្បត្តិ ជៀសវាងប្រពន្ធ័អគ្គិសនី(ភ្លើង)នឹងកុមារតូចៗព្រមទាំងប្រជានេសាទ នឹងអ្នកធ្វើដំណើរតាមទឹកមានការប្រុងប្រយត្ន័ខ្ពស់ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ

  • រដ្ឋបាលស្រុកគិរីសាគរ/
    29/07/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែកក្កដាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន

  • ហេង គីមឆន/
    29/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួម ជាគណៈអធិបតី ក្នុងកម្មវិធីបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងសហគមន៍មូលដ្ឋាន ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តកោះកុង

  • មន្ទីររ៉ែ និងថាមពល/
    29/07/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមការចុះពិនិត្យទីតាំងស្នើសូមបូមខ្សាច់ដើម្បីចាក់បំពេញនៅរមណីយដ្ឋានអេកូទេសចរណ៍កម្សាន្ត កោះទទឹងរីសត ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង