លោក សោម សម័យ សមាជិកក្រុមប្រឹក្សាស្រុក អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្ដីពីការពិនិត្យសេចក្តីព្រាងចុងក្រោយគោលការណ៍ណែនាំ ស្ដីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលក្រុង ស្រុក (គ.វ.ស. ក្រុង ស្រុក) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីប្រធានការិយាល័យ និងមន្រ្តីការិយាល័យ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥








