លោក ភ្លួង សួង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមសហការជាមួយមន្ត្រីជំនាញអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកោះកុង ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍បែងចែកវត្ថុរាវ (ប្រេងឥន្ធន:) របស់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចំនួន១កន្លែង នៅក្នុងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីធានាឱ្យផលប្រយោជន៍រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ដើម្បីទប់ស្កាត់រាល់បទល្មើស នៃការកេងបន្លំខ្នាតឧបករណ៍មាត្រាសាស្រ្ត។
ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥




