នៅរសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោក ឆន ម៉ុន ជំទប់ទី១ឃុំ តំណាងលោក អាង ទី ប្រធានក្រុមប្រឹក្សាឃុំ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៥ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំជីខក្រោម កិច្ចប្រជុំនេះប្រព្រឹត្តទៅនាសាលប្រជុំសាលាឃុំជីខក្រោម។
១,សមាសភាពអញ្ជើញចូលរួមមាន៖
លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងប៉ុស្តិ៍សុខភាពជីខក្រោម លោកមេភូមិទាំង៦នៃឃុំ លោកប្រធានសហគមន៍ទាំង៣នៃឃុំ សរុបចំនួន ១៧រូប ស្រី ២ រូប។











