លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង និងមន្ត្រីការិយាល័យជំនាញ បានចូលរួមប្រជុំគណៈកម្មការរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រោមអធិបតីភាព ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមប្រព័ន្ធអនឡាញ(Zoom Cloud Meeting) នៅសាលប្រជុំ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង។
=======✓✓=======
ព្រឹកថ្ងៃអង្គារ ១០កេីត ខែពិសាខ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥









