លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំចៅសង្កាត់រងទី១ និងមេភូមិ១ ចូលរួមអមដំណើរ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណ:អភិបាលក្រុង និងមន្ត្រីរដ្ឋបាលក្រុង អញ្ជើញចុះត្រួតពិនិត្យទីតាំងលូបង្ហូរទឹក មួយកន្លែងនៅចំនុចម្ដុំផ្សារដងទង់ ពីមុខមន្ទីរពាណិជ្ជកម្ម ដើម្បីឱ្យជាងមកបូមទឹកកខ្វក់ចេញ និងរកដំណោះស្រាយមួយចំនួន ទប់ស្កាត់កុំឱ្យមានការកកស្ទះលូបន្តទៀត នៅពេលភ្លៀងធ្លាក់។
វេលាម៉ោង ៤:០០នាទីរសៀល
ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ May 5,2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់




