/ / /

កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ ពិក្សា និងអនុម័តសេចក្ដីព្រាង ស្ដីពីការកំណត់ប្រធានបទ ទីកន្លែង ពេលវេលា និងអ្នកចូលរួម ដើម្បីត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០២៦
៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំ ខែឧសភា ឆ្នាំ២០២៦
៥.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង÷

  • សេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងជួសជុលសាលប្រជុំ (សាលតូច) សាលាស្រុកមណ្ឌលសីមា ប្រវែង៩.៥ម ទទឹង៨.៨ម ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្រប់ឆ្នាំ២០២៦ (ជំហាន២)
  • សេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការជួសជុលផ្លូវបេតុងអាមេបហរវែង៧២៦ម ទទឹង៤ម កម្រាស់០.១៥ម មានស្នាផ្លូវសងខាង ០.៥ម ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្រាប់ឆ្នាំ២០២៦
    ៦.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ បុគ្គលិក ប្រចាំខែឧសភា ឆ្នាំ២០២៦
    ៧.បញ្ហាផ្សេងៗ ។
    នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
    ថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
    ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
    វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ឡាយ ស៊ា អគ្គលេខាធិការរង ក្រសួងការពារជាតិ និងលោកជំទាវ បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    27/05/2026

    M.r Cao Manh Duc នាយកប្រតិបត្តិ ក្រុមហ៊ុន Viettel (Cambodia) Pte.Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    27/05/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីការបំពេញទិន្នន័យគម្រោងផែនការអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋបាលស្រុកចូលទៅក្នុងតារាងម៉ាទ្រិចរបស់គម្រោងអភិវឌ្ឍន៍ទេសចរខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ព្រំប្រទល់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ទូទាំងខេត្តកោះកុង ដែលពុំទាន់មានភាពច្បាស់លាស់