រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទបានដឹកនាំ កិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីរៀបចំបញ្ជី និងចុះស្រង់ទិន្នន័យ ដើម្បីស្នើសុំកាត់ឆ្វៀលដីដែលស្ថិតក្នុងដែនអភិរក្សក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ថ្ងៃអង្គារ ៩ រោច ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០:លោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទបានដឹកនាំ កិច្ចប្រជុំពិនិត្យ ពិភាក្សា ដើម្បីរៀបចំបញ្ជី និងចុះស្រង់ទិន្នន័យ ដើម្បីស្នើសុំកាត់ឆ្វៀលដីដែលស្ថិតក្នុងដែនអភិរក្សក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

១./ អនុក្រឹត្យ លេខ ១៧៩ អនបក្រ.បក ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ចុះថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១១
២./ អនុក្រឹត្យ លេខ ៨០ អនបក្រ.បក ស្តីពីការបង្កើតដែនជម្រកសត្វព្រៃតាតៃ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។
កិច្ចប្រជុំពិភាក្សានោះ មានការអញ្ជើញចូលរួម លោក លោកស្រីគណៈអភិបាលក្រុងខេមរភូមិន្ទ , នាយក/នាយរងរដ្ឋបាលក្រុង, ប្រធាន/អនុប្រធាន ការិយាល័យជំនាញ , ចៅសង្កាត់ និងមេភូមិពាក់ព័ន្ធ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។

#ប្រភពពី:រដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង