លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែរបស់លេខាធិការដ្ឋានក្រុម ប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកោះកុង។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
កិច្ចប្រជុំនេះរៀបចំនៅសាលប្រជុំសាលាខេត្តកោះកុង នាវេលាម៉ោង ២:០០នាទីរសៀល។
ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។






