រដ្ឋបាលសង្កាត់ស្ទឹងវែង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ដឹកនាំដោយលោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ និងមានសមាសភាពចូលរួមដោយសមាជិកក្រុមប្រឹក្សាទាំង៤រូប សមាជិកក្រុមប្រឹក្សាក្រុង១រូប ស្មៀន ជំនួយការរដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ ទាំង២ នាយប៉ុស្តិ៍នគរបាល ប្រជាពលរដ្ឋ នៃរដ្ឋបាលសង្កាត់ស្ទឹងវែង។
ដែល មានរបៀបវារៈដូចខាងក្រោម ៖
១- ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ និងពិនិត្យ អនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ
២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់
៣- ពិនិត្យ និងអនុម័ត របាយការណ៍ការងាររដ្ឋបាលសង្កាត់ប្រចាំខែមេសា ឆ្នាំ២០២៥
៤- ពិនិត្យ និងអនុម័ត លើរបាយការណ៍ការងារ អាហារូបត្ថម្ភទាំងពីរភូមិ
៥-ផ្សេងៗ
នៅសាលាសង្កាត់ស្ទឹងវែង
វេលាម៉ោង២:៣០នាទីរសៀល
ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ April 30, 2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ស្ទឹងវែង#









