រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះដំណើការតាមរបៀបវារ:ដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ ក្រុម ប្រឹក្សាក្រុង ។
២/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង។
៣/ ពិនិត្យ ពិភាក្សា និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់ ប្រចាំខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង។
៤/ បញ្ហាផ្សេង ៗ ។
សមាសភាពអញ្ជើញចូលរួមមាន សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង នាយក នាយករង និងមន្ត្រីការិយាល័យចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី ចៅសង្កាត់ទាំងបី។
កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃពុធ ៤ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


















