លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញមន្ទីរ ដោយធ្វើការសហការជាមួយមន្រ្តីរបស់រដ្ឋបាលខេត្ត និងមន្ត្រីរបស់រដ្ឋបាលស្រុក បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈចំនួន ០២ មូលដ្ឋាន ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់របស់ស្ថានីយ ទាំងពីរ មានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន។
——–@@@——-
ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥











