រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមខេត្ត​កោះកុង​ អនុសាខាកាកបាទស្រុក​ និងក្រុមការងារសាខាកាកបាទក្រហមឃុំបាននាំយកអំណោយឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រនៅ ភូមិព្រែកស្មាច់​ ឃុំកោះស្តេច

ថ្ងៃទី០៩​ ខែកក្កដា​ ឆ្នាំ២០២០ ក្រោមក ក្រោមការយកចិត្ដដ៏ខ្ពង់​ខ្ពស់ បំផុតរបស់លោកជំទាវ​ អភិបាល​ នៃគណ:អភិបាលខេត្ត​ បានចាត់ឱ្យលោក​ ឈួន​ យ៉ាដា​ នាយកសាខាកាកបាទក្រហមខេត្ត​ សហការជាមួយអនុសាខាកាកបាទក្រហមស្រុក​ និងឃុំ​ នាំយកអំណោយឧបត្ថម្ភប្រចាំខែ ប្រគល់ជូនដល់គ្រួសារក្រីក្រជួបការលំបាក ចំនួន ៣ គ្រួសារ រស់នៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ដែលក្នុង១ គ្រួសារ ទទួលបាន អង្ករ ២៥ គីឡូ ម៉ី ១កេស ទឹកបរិសុទ្ធ១ កេស ត្រី ខ ១យួរ អាវ២ ថ្នាំបាញ់មូស១ដប និងថវិកា ៨០,០០០ រៀល ។

អត្ថបទទាក់ទង