/ / /

ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០​ អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក​ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥​ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០​អាណត្ដិទី៤​ ក្រោមការដឹកនាំដោយលោក ឯក​ ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ​ ​ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលអនុវត្តការប្រចាំខែមីនា​ ឆ្នាំ២០២៥ និងពិនិត្យ​ អនុម័តលើកាងារមួយចំនួនទៀត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលស្រុកកោះកុង​

សមាសភាពអញ្ជេីញចូលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក​ នាយករង​រដ្ឋបាល​ អធិការ​ មេបញ្ជាការ​ នៃកងកម្លាំងទាំងបីប្រភេទ​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ អង្គភាព​ ចំណុះរដ្ឋបាលស្រុកកោះកុង​ រដ្ឋបាល​ឃុំទាំង៤​ នៃស្រុកកោះកុង​ នៅសាលប្រជុំសាលាស្រុកកោះកុង។

របៀបវារៈ​ នៃកិច្ចប្រជុំមានដូចខាងក្រោម​÷

១- មតិបើកកិច្ចប្រជុំរបស់ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ 

២- ពិនិត្យកូរ៉ុមក្រុមប្រឹក្សាស្រុកចូលរួមកិច្ចប្រជុំ 

៣ អនុម័តរបៀបវារៈ នៃកិច្ចប្រជុំ 

៤-ឆ្លងពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង 

៥- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា​ ឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកកោះកុង 

៦- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១​ ឆ្នាំ២០២៥​ របស់គណៈកម្មាធិការលទ្ធកម្ម

៧-​ ឆ្លងពិនិត្យ​ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ​កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)

៨-​ ឆ្លងពិនិត្យ​ និងអនុម័តសេចក្តីព្រាងគម្រោងសកម្មភាពអាទិភាព​ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)

៩-​ ឆ្លងពិនិត្យ​ ពិភាក្សា​ និងអនុម័តសេចក្តីព្រាងគណៈកម្មាធិការរៀបចំដែនដី​ នគរូបនីយកម្ម​ថ្នាក់ស្រុក

១០-​ ឆ្លងពិនិត្យរបាយការណ៍ប្រចាំខែមីនា​ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ត្រី និងកុមារ ស្រុកកោះកុង 

១១- បញ្ហាផ្សេងៗ 

១២- ជម្រាបជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់ 

១៣- បូកសរុបលទ្ធផលកិច្ចប្រជុំ និងមតិបិទកិច្ចប្រជុំ របស់លោកប្រធានអង្គប្រជុំ 

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    28/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោកស្រី វ៉ាត់ សុខា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល។

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការបានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគជូន ដល់ក្រុមគ្រួសារសព លោកយាយ អុី មុំ អាយុ ៩៧ ឆ្នាំ ដែលបានទទួលមរណៈភាព

  • ហេង គីមឆន/
    28/08/2026

    វគ្គបណ្តុះបណ្តាល ស្តីពីសេវាសង្គម និងរដ្ឋបាលឌីជីថល ដល់គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារក្រុង ស្រុក មេឃុំ ចៅសង្កាត់ គណៈកម្មាធិការកិច្ចការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារឃុំ សង្កាត់ ស្មៀន និងជំនួយការហិរញ្ញវត្ថុ ទូទាំងខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកលោក តេង សុខហេង ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុនិង លោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក បានចូលរួមបណ្តុះបណ្តាល”សេវាសង្គម និងរដ្ឋបាលឌីជីថល “

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/08/2026

    លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានអញ្ជើញពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈភិបាលខេត្តកោះកុង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    លោក គឹម រម្នី អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក ឃឿន សំ ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្ដីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស(HRMIS) ថ្មី