ស្រុកកោះកុង ៖ រសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក ជា សូវី អភិបាល នៃគណ:អភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារពិព័រណ៍ផលិតផលស្រុកកោះកុង អញ្ជើញចូលរួមពិធីសម្ពោធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នៅទីរួមខេត្តកោះកុង។






